ក្រុមការងារវាយតម្លៃសមត្ថភាពកាមេរ៉ាលើស្មាតហ្វូន DxOMark បានបញ្ចេញនូវតារាងពិន្ទុថ្មី រកឃើញជើងខ្លាំងអាចផ្តួល Pixel 2 នៃក្រុមហ៊ុន Google។ នោះគឺ SAMSUNG Galaxy S9 Plus ដែលមានពិន្ទុដល់ ៩៩ ឈរលើត្រកូល Pixel មានត្រឹម ៩៨ និង iPhone X មាន ៩៧ ពិន្ទុ។
រូបតំណាងពិន្ទុវាយតម្លៃលើ Galaxy S9 Plus
សេរ៊ី S ឆ្នាំ ២០១៨ បំពាក់នូវកាមេរ៉ាភ្លោះពីរគ្រាប់ អាចធ្វើបានល្អខ្លាំងសឹងគ្រប់ផ្នែកទាំងអស់ ដោយការផ្តិតយករូបភាពសន្លឹកទទួលបានដល់ ១០៤ ពិន្ទុ ស្របពេលថតវីដេអូបាន ៩១ ពិន្ទុ ធៀបនឹង Pixel 2 ដែលមានត្រឹម ៩៩ ពិន្ទុលើការថតសន្លឹក និង ៩៦ ពិន្ទុឈ្នះសងវិញលើការថតវីដេអូ គ្រាន់លទ្ធផលសរុបពុំបានទទួលតំណែងលេខ ១ នោះឡើយ។
រូបតំណាងពិន្ទុវាយតម្លៃលើ Pixel 2
ចំណុចរសើបនៃកាមេរ៉ាលើ S9 Plus ផ្តល់ឲ្យអ្នកប្រើទទួលបានគុណភាពរូបល្អទាំងការថតបែប Outdoor និង Indoor ហើយប្រព័ន្ធ AutoFocus ដំណើរការបានរហ័សនិងច្បាស់ប្រាកដ បន្សំមុខងារ 4x Zoom ក៏ដូចជាការផ្លាស់ប្ដូរ Aperture ស្វ័យប្រវត្តិ។
ខាងក្រោមបង្ហាញពីការប្រៀបធៀបគុណភាពកាមេរ៉ានៃស្មាតហ្វូនទាំង ៣ ម៉ូឌែល: